នារសៀលថ្ងៃចន្ទ ៣រោច ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា គ.ស.២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, កុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ថុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពការងារស្តីពីការពិនិត្យឡើងវិញនិងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធវីដេអូ Zoom ដឹកនាំដោយ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានអង្គភាព និងតំណាងអង្គភាពក្រោមឱវាទក្រសួងទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន និងក្រុមការងារនៃអគ្គលេខាធិការដ្ឋានក្រសួង។